Thursday, February 8, 2018

កុំថាឡើយ Messi សូម្បី Ronaldo ក៏មានប្រាក់ចំណូលតិចជាង Neymar ដែរ !!

Posted by Unknown  |  at  February 08, 2018 No comments










Neymar បានចាកចេញពី Barcelona មកកាន់ PSG ក្នុងតម្លៃ198លានផោនកាលពីរដូវក្ដៅមកកាន់ក្របខណ្ឌ Ligue 1 របស់បារាំង។ Paris Saint Germain ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនកីឡានៅកាតា បានជម្រុញឲ្យពួកគេក្លាយជាក្លឹបធំនៅទ្វីបអឺរ៉ុប។ ខណៈដែលកីឡាករ12នាក់ក្នុងចំនោមកីឡាករ13
ដែលរកបានប្រាក់ចំនូលច្រើនជាងគេក្នុងប្រទេសបារាំងគឺមកក្រុម PSG។



មានតែខ្សែប្រយុទ្ធរបស់ Monaco កីឡាករ Rademal Falcao ប៉ុណ្ណោះដែលនៅក្នុងបញ្ជីដោយឈរនៅលេខរៀងទី9។ Neymar រកបាន2.7លានផោនក្នុងមួយខែគឺរកបានប្រាក់ចំនូលច្រើនជាងមិត្តរួមក្រុម Edinson Cavani និង​ Kyliann Mbappe។

 

Mbappe និង Cavani រកបាន1.3លានផោនក្នុងមួយខែហើយរកបាន290,000ផោនក្នុងមួយសប្ដាហ៍គឺមិនដល់ពាក់កណ្ដាលនៃប្រាក់ចំនូលរបស់ Neymar ផង។ Neymar វ័យ26ឆ្នាំនៅមានកុងត្រា4ឆ្នាំជាមួយ PSG មានន័យថាគាត់ម្នាក់ឯងនឹងទទួលបាន162លានផោន។



កីឡាករ4នាក់ផ្សេងទៀតរបស់ PSG រកបានប្រាក់ចំនូលប្រហែល1លានផោនក្នុងមួយឆ្នាំ ខណៈដែលខ្សែការពារប្រេសុីល Thiago Silva គឺរកបានច្រើនក្នុងចំនោម4នាក់នេះ។ ស្របពេលអតីតសមាជិក Manchester United កីឡាករ Angel Di Maria និង Marquinhos គឺរកបានក្រោម1លានផោនក្នុងមួយខែក្នុងជម្រើសកីឡាកររបស់ក្លឹប។
 ប្រភព :: thesun

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments:

© 2013 Football Sport. WP Theme-junkie converted by Bloggertheme9Published..Blogger Templates
Blogger templates. Proudly Powered by Blogger.
back to top