Thursday, February 8, 2018

មានដឹងអត់ Harry Kane ក៏ធ្លាប់លេង អោយ Asernal ដែរ !!!!

Posted by Unknown  |  at  February 08, 2018 No comments









ខ្សែប្រយុទ្ធរបស់ Totteham កីឡាករ Harry Kane បាននិយាយថាកាលដែល Asernal បានបណ្ដេញគាត់ចេញពីឈុតយុវជនកាលពីនៅកុមារគឺជាអារម្មណ៍ដែលគាត់មិនអាចបំភ្លេចបានក្នុងអាជីពរបស់គាត់។
Kane រកបានគ្រាប់ទី100នៅ Primer League កាលពីចុងសប្ដាហ៍ ដែលគាត់បានចេញពីឈុតយុវជនរបស់ Asernal ហើយបានទៅកាន់ក្លឹប Tottenham ជាក្លឹបអ្នកគាត់គាំទ្រ។


Kane ត្រូវបាន Asernal បណ្ដេញចេញហើយបានក្លាយជាកីឡាករម្នាក់ក្នុងចំនោមកីឡាករល្អបំផុតលើលោក ហើយវាជាហេតុផលដែលគាត់រកគ្រាប់បាល់ពេលប៉ះ Asernal គឺជារឿងពិសេសមួយ។​
គាត់បាននិយាយថា ” ក្រោយពីចាកចេញពី Asernal ខ្ញុំបានត្រលប់មកលេងនៅក្រុមក្នុងតំបន់រស់នៅរបស់គាត់ ហើយគាត់ត្រូវបានការតាមដានពី Watford”។


” វាជារឿងដែលគួរឲ្យអស់សំណើច ខ្ញុំបានលេងឲ្យ Watford ពេលប្រកួតជាមួយ​ Tottenham ហើយខ្ញុំមានឱកាសដើម្បីចូលរួមជាមួយឈុតយុវជនរបស់ Tottenham។ ការពាក់អាវពណ៌សគឺវាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ”។
“ខ្ញុំចាំបានថាដំបូងយើងបានលេងជាមួយ Asernal បន្ទាប់មកខ្ញុំឈរត្រឹមស្មារបសពួកគេហើយបានលឺសម្លេងដែរគួរឲ្យអស់សំនើច ខ្ញុំមានអាយុត្រឹមតែ8ឆ្នាំហើយពួកគេបានអនុញ្ញាតឲ្យខ្ញុំចូលលេង ប៉ុន្តែនៅពេលដែលយើងលេងជាមួយពួកគេ ខ្ញុំគិតថា ” យើងនឹងដឹងថាតើអ្នកណាខុសអ្នកណាត្រូវ”។


“សម្រាប់ខ្ញុំ ការដែលគេបានបោះបង់ខ្ញុំចោលវាគឺជាពេលវេលាដែលល្អបំផុតដែលកើតឡើងចំពោះខ្ញុំ។ នៅពេលដែលខ្ញុំបានពាក់ស្បែកជើងលេងក្នុងការប្រកួត London Derbey ដំបូងរបស់ខ្ញុំកាលពីឆ្នាំ2015 ខ្ញុំនឹកឃើញកាលដែលខ្ញុំអាយុ11ឆ្នាំ ក្នុងប្រកួតជាមួយ Asernal ក្នុងឈុតយុវជន”។


“មុនពេលប្រកួត ខ្ញុំតែងតែនឹកឃើញជានិច្ចក្នុងខួរក្បាលរបស់ខ្ញុំ ហើយខ្ញុំចង់រកគ្រាប់បាល់ក្នុងការប្រកួតនោះ។ នៅពេលនេះខ្ញុំកំពុងតែព្យាយាមទម្លុះខ្សែការពារ Asernal ដែលពាក់អាវក្រហមក្នុងការរកគ្រាប់បាល់”។
“ខ្ញុំរកបាន2គ្រាប់នៅថ្ងៃនោះការរកគ្រាប់បាល់ជ័យជម្នះនៅនាទី86 គឺជាអ្វីដែលខ្ញុំមិនដែលបានគិតមុនពេលការប្រកួត។



វាជាការតែត វាប្រហែលជាការតែតបញ្ចូលទីល្អបំផុតរបស់ខ្ញុំ។ ខ្ញុំចាំថានៅពេលដែលខ្ញុំបានដើរជុំវិញទីលានក្រោយពេលបញ្ចប់ការប្រកួត ជាមួយនឹងការទះដៃពីអ្នកគាំទ្រ វាជាអារម្មណ៍ដ៏ល្អបំផុត”។

ប្រភព :: metro

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments:

© 2013 Football Sport. WP Theme-junkie converted by Bloggertheme9Published..Blogger Templates
Blogger templates. Proudly Powered by Blogger.
back to top