Thursday, February 8, 2018

មកមើលទំរង់ មុនការប្រកួត រវាង Chelsea និង Barcelona នៅ Champion League

Posted by Unknown  |  at  February 08, 2018 No comments

 

 ប្រសិនបើការប្រកួត Champion League រវាង Chelsea និង Barcelona នឹងត្រូវប្រកួតនៅពេលនេះ គ្រូបង្វឹករបស់ Barcelona នឹងរីករាយជាមួយនឹងការបញ្ចេញទម្រង់នៃការលេងដ៏អស្ចារ្យនៅក្នុងក្រុម ខណៈដែល​ Chelsea កំពុងតែជួបនឹងការលេងធ្លាក់ទម្រង់យ៉ាងខ្លាំង។ ការប្រៀបធៀបរវាងក្លឹបទាំងពីរ: • គ្រូបង្វឹក នៅ Barcelona នៅពេលនេះកំពុងតែសប្បាយរីករាយយ៉ាងខ្លាំង​ ខណៈដែលនៅ Stamford Bridge កំពុងតែទទួលរងសម្ពាធក្នុងការធ្លាក់ទម្រង់ជារៀងរាល់សប្ដាហ៍។ ខណៈដែលក្រុមនៅអង់គ្លេសមួយនេះកំពុងតែរកគ្រូបង្វឹកមកជំនួសហើយពួកគេកំពុងតែសម្លឹងឃើញអតីតគ្រូបង្វឹក Barcelona លោក Luis Enrique។ លោក Ernesto Valverde កំពុងរីករាយនូវទម្រង់យ៉ាងល្អរបស់កូនក្រុមហើយ Luis Suarez និង Lionel Messi កំពុងតែធ្វើបានក្នុងការរកគ្រាប់បាល់សឹងគ្រប់ការប្រកួត។ 

 

 • តំបន់ការពារ តំបន់ការពាររបស់ Barcelona ពិតជារឹងមាំណាស់ក្នុងពេលបច្ចុប្បន្ននេះ។ ការមកដល់របស់ Untiti ហើយនឹងអ្នកចាំទីដ៏ល្អ Ter Stegen​ គឺជារនាំងយ៉ាងរឹងមាំរបស់ក្លឹប។ ចំនែក Chelsea វិញពួកគេបានរបូតគ្រាប់បាល់7គ្រាប់ក្នុងពីរប្រកួតចុងក្រោយស្របពេលដែលខ្សែការពារ Andreas Christensen កំពុងតែមានបញ្ហារបួស។

  

• តំបន់ប្រយុទ្ធ Alvaro Morata នៅតែមិនទាន់ច្បាស់ថានឹងបានចូលលេងការប្រកួតពេលប៉ះ Barcelona នៅឡើយទេ។គាត់កំពុងមានបញ្ហារបួស ខណៈដែល Giroud អាចនឹងជំនួសកន្លែងគាត់។ Eden Hazard នៅតែជាកីឡាករដ៏គ្រោះថ្នាក់បំផុតជាមួយនឹងទម្រង់យ៉ាងល្អ។ សម្រាប់ Barcelona វិញ Lionel Messi និង Luis Suarez កំពុងតែធ្វើបានល្អក្នុងការរកគ្រាប់បាល់ក្នុងរដូវកាលនេះ។ 

 

• ស្ថិតិខ្សែប្រយុទ្ធរបស់ Chelsea និង Barcelona 1. Lionel Messi : រកបាន27គ្រាប់ក្នុងចំនោម34ប្រកួត 2. Luis Suarez : រកបាន19គ្រាប់ក្នុងចំនោម31ប្រកួត 3. Alvaro Morata​ : រកបាន12គ្រាប់ក្នុងចំនោម31ប្រកួត 4. Eden Hazard : រកបាន13គ្រាប់ក្នុងចំនោម35ប្រកួត 

 

 • កីឡាករ សម្រាប់ Barcelona កីឡាករទាំងអស់គឺគ្មានបញ្ហាសម្រាប់ក្លឹបនោះទេ គឺពួកគេធ្វើបានល្អទាំងអស់ក្នុងការសហការណ៍ដើម្បីជួយក្រុមទាំងមូល។ គាត់បានយកកីឡាករដែលលោក Luis Enriqeu មិនប្រើដូចជា Vermaelen , Andra Gomez និង Paco Alcacer មកឲ្យលេងឡើងវិញ។ ខណៈដែលនៅ Chelsea កីឡាករទាំងអស់មិនជឿជាក់លើការសម្រេចចិត្តរបស់លោក Conte ក្នុងការសម្រេចជ្រើសរើសកីឡាករយកមកលេង។ 

 

 • ដំនើរមកកាន់វគ្គ16ក្រុមចុងក្រោយ Barcelona ឡើងមកកាន់វគ្គនេះដោយឈរនៅលេខមួយក្នុងពូល ដោយមិនដែលចាញ់សូម្បីមួយប្រកួត។ Chelsea ឡើងមកកាន់វគ្គនេះដោយឈរនៅលេខពីរក្នុងពូល ខណៈដែលពួកគេស្មើជាមួយ Atletico Madrid និង Roma នៅ Stamford Bridge។

 

ប្រភព :: marca

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments:

© 2013 Football Sport. WP Theme-junkie converted by Bloggertheme9Published..Blogger Templates
Blogger templates. Proudly Powered by Blogger.
back to top